Zlatan ស៊ុត ២ គ្រាប់ជួយ AC Milan រក្សាតំណែងកំពូលតារាង Serie A (វីដេអូ)

136

ខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic បានបន្តភាពល្អរបស់ខ្លួន ខណៈរកបាន ២ គ្រាប់ជួយ AC Milan យកឈ្នះនៅទឹកដី Napoli ៣-១ ។

កីឡាករវ័យ ៣៩ ឆ្នាំបានស៊ុតបើកឆាកនាំមុខក្រុមម្ចាស់ផ្ទះ ២ គ្រាប់មុននៅនាទី ២០’ និង ៥៤’ បច្ចុប្បន្នរូបគេរកបាន ១០ គ្រាប់ហើយពី ៦ ប្រកួតក្នុងលីគរដូវកាលនេះ។

មួយគ្រាប់របស់ Napoli រកបានដោយខ្សែបម្រើ Dries Mertens នាទី ៦៣’ មុនខ្សែប្រយុទ្ធស្លាប Jens Petter Hauge បន្ថែមគ្រាប់ទី ៣ ឲ្យ Milan នាទី ៩០’ ។

AC Milan កំពុងកាន់កាប់កំពូលតារាង Serie A ដែលមាន ២០ ពិន្ទុក្រោយឆ្លងកាត់ ៨ ប្រកួតទាំងមិនទាន់ស្គាល់ពាក្យចាញ់ ហើយនាំមុខក្រុមលេខ ២ Sassuolo ២ ពិន្ទុ។

វីដេអូ