Zlatan បង្ហាញ​ខ្លួន​ដំបូង​ឲ្យ AC Milan ខណៈ​ក្រុមបានត្រឹមស្មើ Sampdoria

445

ខ្សែប្រយុទ្ធស៊ុយអែត Zlatan Ibrahimovic បានចូលលេងក្នុងវគ្គទី ២ ក្នុងការបង្ហាញខ្លួនដំបូងចាប់តាំងពីវិលត្រឡប់មកកាន់ AC Milan វិញ ខណៈដែលក្រុមប្រកួតស្មើ ០-០ ជាមួយ Sampdoria។

កីឡាករ​វ័យ ៣៨ ឆ្នាំបានប្តូរចូលជំនួសកីឡាករ Krzysztof Piatek នៅនាទី​ ៥៥’ ប៉ុន្តែ​មិនមានសំណាងអាចទំលុះសំណាញ់ទីបាន ទោះទទួលបានឱកាសល្អ ២ ដង ក្រោយចប់ការប្រកួត​ក្រុមទាំងពីរ​បានត្រឹមចែកគ្នាម្នាក់មួយពិន្ទុប៉ុណ្ណោះ។

លទ្ធផលនេះធ្វើឱ្យក្រុម AC Milan ឈរនៅលេខរៀងទី ១២ មាន ៤ ពិន្ទុនាំមុខក្រុម Sampdoria នៅលេខ ១៦ ។

គួរបញ្ជាក់ថា Zlatan ធ្លាប់ជួយ AC Milan ឈ្នះពាន Serie A កាលពីរដូវកាល ២០១០-១១ ហើយរូបគេធ្លាប់រកបាន ១២២ គ្រាប់សរុបសម្រាប់ក្រុម Inter Milan, Juventus និង AC Milan និងបានឈ្នះពាន Serie A ចំនួន ៦ ដង។​