Zidane ចាកចេញ​ពីជំវុំហ្វឹកហាត់ Real ទាំងប្រញាប់ ក្រោយទទួលដំណឹងបងប្រុសបានស្លាប់

328

គ្រូបង្វឹកក្រុម Real Madrid លោក Zinedine Zidane បានចាកចេញពីជំរុំហ្វឹកហាត់នៅទីក្រុងម៉ុងត្រេអាល់ សហរដ្ឋ​អាមេរិកទាំងប្រញាប់ បន្ទាប់ពីទទួលដំណឹងថាបងប្រុសរបស់លោកបានស្លាប់ កាលពីថ្ងៃសុក្រ។

ក្លឹប Real បានចេញសេចក្តីថ្លែងការណ៍មួយថា “សមាជិកទាំងអស់របស់ក្រុមត្រូវប្រព្រឹត្តទៅភាពស្ងប់ស្ងាត់មួយនាទី មុនពេលហ្វឹកហាត់ដើម្បីគោរពវិញ្ញាណក្ខ័ន្តរបស់ Farid Zidane ដែលជាបងប្រុសរបស់គ្រូបង្វឹកយើង Zinedine Zidane” ។

ការហ្វឹកហាត់​កំពុងត្រូវបានដឹកនាំដោយជំនួយគ្រូបង្វឹកលោក David Bettoni ។

ប្រភព៖ Supersport