អ្នកចាត់ការក្រុម Real Madrid លោក Zinedine Zidane បានមានការអាក់អន់ចិត្ត ចំពោះភាពចម្រូងចម្រាសមួយ ដែលជាជ័យជម្នះតាមរយៈបាល់ពិន័យ ១១ ម៉ែត្រ ដែលត្រូវបានផ្តល់ឱ្យបន្ទាប់ពីការពិនិត្យ VAR ធ្វើឱ្យ Real Madrid រកបាន ៣ ពិន្ទុពីក្រុម Athletic Bilbao។
នៅចុងបញ្ចប់ការប្រកួតក្នុងទឹកដី San Mames គ្រូបង្វឹកក្រុមអធិរាជស បានលឺអំពីការរិះគន់របស់ការសំរេចចិត្តអាជ្ញាកណ្តាលដែលថាមានទំនោរក្នុងការជួយដល់ក្រុមរបស់គាត់។
បុរសសញ្ជាតិបារាំងបាននិយាយថា “ខ្ញុំធុញទ្រាន់នឹងក្រុមមនុស្សដែលនិយាយថាយើងឈ្នះដោយសារតែអាជ្ញាកណ្តាល។ តែងតែលឺជារឿយៗ ប៉ុន្តែកីឡាករសមនឹងទទួលបានការគោរព។ គ្មាននរណាម្នាក់នឹងបញ្ឈប់យើងឱ្យឈានដល់គោលដៅរបស់យើងទេ” ។
បច្ចុប្បន្ន Real Madrid កំពុងកាន់កាប់កំពូលតារាងមាន ៤ ពិន្ទុនាំមុខក្រុមលេខ ២ Barcelona ខណៈនៅសល់ ៤ ប្រកួតទៀត ក្របខ័ណ្ឌ La Liga និងបញ្ចប់។