ប្រធានក្រុមជម្រើសជាតិជប៉ុន Maya Yoshida បានបង្ហាញពីសក្តានុពលបាល់ទាត់របស់ប្រទេស ២ នៅអាស៊ានគឺ ថៃ និងវៀតណាមថាជាប្រទេសដែលមានការអភិវឌ្ឍច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
យោងសារព័ត៌មានវៀតណាមបានរាយការណ៍ថា ខ្សែការពាររបស់ក្លឹបអុីតាលី Sampdoria បានយល់ឃើញថាក្រុមទាំងពីរកំពុងឈានទៅដល់កំរិតអាស៊ី ហើយគម្លាតរវាងពួកគេជាមួយជប៉ុន និងកូរ៉េខាងត្បូងមិនឆ្ងាយគ្នាប៉ុន្មានទេ។
អតីតកីឡាកររបស់ Southampton ក៏បានគូរបញ្ជាក់ផងដែរថា ៧-៨ ឆ្នាំមុន ថៃ និងវៀតណាមជាក្រុមដែលស្រួលស៊ី ប៉ុន្តែឥលូវគ្រប់គ្នាប្រាកដជាលំបាកពេលជួបពួកគេ។