Yokohama ទិញ Theerathon ផ្តាច់ពី Maungthong ក្នុងតម្លៃខ្លួន ៣៥ លានបាត ប្រាក់ឈ្នួល ១.២ លានបាតក្នុងមួយខែ

1406

កីឡាករថៃ Theerathon Bunmathan ត្រូវបាន​ក្លឹប​ជើង​ឯក​លីគ​កំពូល​ជប៉ុន Yokohama F. Marinos ទិញផ្តាច់ពីក្លឹប Maungthong United ​​សម្រាប់​រដូវ​កាល​២០២០​ខាង​មុខ​នេះ​ ក្រោយពីខ្ចីជើងបានមួយរដូវកាល។

Image result for Theerathon Bunmathan

ខ្សែការពារស្លាបជម្រើសជាតិថៃ វ័យ២៧ឆ្នាំរូបនេះ ត្រូវបានក្លឹបជប៉ុនទិញក្នុង​តម្លៃ ៣៥លាន​បាត ចុះកុងត្រារយៈ ៣ ឆ្នាំ ទទួលបានប្រាក់ឈ្នួល​ ១.២លានបាតក្នុងមួយខែ (មួយលានពីរសែនបាត)។

Image result for Theerathon Bunmathan

គួររំលឹកថា Theerathon Bunmathan បាន​ផ្លាស់មកលេងនៅក្របខណ្ឌលីគជប៉ុន បាន២រដូវ​កាល​មក​ហើយ ដោយរដូវកាល ២០១៨ លេងជាមួយក្លឹប Vissel Kobe ហើយ ២០១៩ នេះ​លេង​ឲ្យ Yokohama F. Marino នឹងជួយក្លឹបឈ្នះជើងឯក J.1 League ក្រោយខកខាន ១៥ឆ្នាំ៕