Xavi ជះកំហឹងដាក់កូនក្រុមខ្លួន ក្រោយត្រូវ ES Tunis លត់ ៦-២

347

អតីតប្រធានក្រុម Barcelona និងជាគ្រូបង្វឹកបច្ចុប្បន្នរបស់ Al Sadd លោក Xavi Hernandez បានស្តីបន្ទោសកីឡាកររបស់ខ្លួន បន្ទាប់ពីបរាជ័យដោយលទ្ធផល ៦-២ ក្រោមស្នាដៃក្រុមទុយនេស៊ី ES Tunis នៅពាន Club World Cup កាលពីថ្ងៃអង្គារ។

Image result for Xavi

Xavi បាននិយាយថា “ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ខកចិត្ត និងខឹងយ៉ាងខ្លាំងព្រោះយើងលេង ២ ប្រកួតដំបូងពិតជាល្អណាស់“។ “ខ្ញុំមិនអាចយល់ពីក្រុមថ្ងៃនេះបានទេ នេះមិនមែនជាអ្វីដែលយើងចង់ ហើយការលេងរបស់យើងក្នុងអំឡុងពេល ២០ នាទីដំបូងគឺមិនអាចទទួលយកបានទេ“។

Image result for al sadd 2-6 es tunis

គួរបញ្ជាក់ថា ខ្សែការពារ Al Sadd កីឡាករ Abdelkarim Hassan បានធ្វើឲ្យមានកំហុស ត្រូវបានបណ្តេញចេញបន្ទាប់ពីលេងបាន ២៤ នាទី ខណៈកីឡាករ Hamden Elhouni របស់ក្រុម ES Tunis រកបាន Hattrick សម្រាប់ក្រុមអាហ្វ្រិក។

វីដេអូហាយឡាយ