Xavi ជួយ Al Sadd លើកពានដំបូងក្នុងអាជីពជាគ្រូបង្វឹក

407

វីរៈបុរស Barcelona, Xavi Hernandez បានដឹកនាំក្រុមលើកពានជាលើកដំបូងក្នុងអាជីពជាគ្រូបង្វឹកខណៈដែល Al Sadd បានយកឈ្នះក្រុម Al Duhail ១-០ ក្នុងពាន Sheikh Jassim Cup។

គ្រាប់បាល់ជ័យជម្នះក្នុងការប្រកួតនេះ ជាការស៊ុតបញ្ចូលទីតែមួយគ្រាប់គត់របស់ខ្សែបម្រើ Al Asad នៅនាទី ១៣’ ក្នុងកីឡដ្ឋាន Jassim Bin Hamad នាទីក្រុងដូហាកាលពីថ្ងៃសៅរ៍។ នេះជាការប្រកួតបើករដូវកាលដែល Al Sadd ជាជើងឯកពាន Qatar Stars League ប៉ះជាមួយ Al Duhail ដែលជាជើងឯកពាន Emir of Qatar Cup កាលពីរដូវកាលមុន។

ក្រោយស្គាល់រសជាតិពានដំបូងនេះ Xavi ក៏បាននិយាយដែលថា “ ខ្ញុំសប្បាយចិត្តនឹងការទទួលបានងារជាគ្រូបង្វឹកជាមួយក្រុម Al Sadd“។

គួរបញ្ជាក់ថា ក្រៅពីជួយក្រុមឈ្នះពាន Xavi ក៏បានដឹកនាំ Al Sadd ឈានទៅដល់វគ្គ ១៦ចុងក្រោយនៃពាន AFC Champions League 2019 ផងដែរកាលពីសប្តាហ៍មុនក្រោយពីទំលាក់ក្រុមរួមលីគ Al Duhail សរុបទាំងពីរជើង ៤-២។

ប្រភព៖ Fox Sport Asia