អតីតខ្សែបម្រើរបស់ក្លឹប Liverpool លោក Xabi Alonso បានត្រលប់ទៅក្រុមចាស់ Real Sociedad ក្នុងនាមជាគ្រូបង្វឹកឈុត B។ រូបលោកត្រូវបានក្លឹបកំណើតតែងតាំងនៅលើកិច្ចសន្យារយៈពេល ២ឆ្នាំ។
Alonso វ័យ ៣៧ ឆ្នាំធ្លាប់បានបង្ហាញខ្លួនចំនួន ១២៤ប្រកួតឲ្យ Real Sociedad និងជួយឲ្យក្រុមនេះមានកៅអីលេងនៅក្របខ័ណ្ឌ Champions League អំឡុងរដូវកាល ២០០៣-០៤ មុនពេលទៅចូលរួមជាមួយក្រុម Liverpool នៅរដូវកាល ២០០៤-០៥។
អតីតខ្សែបម្រើអេស្ប៉ាញរូបនេះបានត្រលប់ទៅទឹកដីកំណើតរបស់គាត់ជាមួយនឹងក្លិប Real Madrid កាលពីឆ្នាំ ២០០៩ មុនពេលបញ្ចប់អាជីពរបស់គាត់ជាមួយនឹងក្លឹប Bayern Munich នៅឆ្នាំ ២០១៧។
ប្រភព៖ BBC