Wu Lei បានបង្កើតប្រវត្តិសាស្ត្រក្លាយជាកីឡាករបាល់ទាត់ចិនដំបូងគេ ដែលរកគ្រាប់បាល់បានទល់នឹងក្រុម FC Barcelona ក្នុងជំនួប Derby ក្របខ័ណ្ឌ La Liga សប្តាហ៍ទី ១៩ កាលពីយប់មិញ។
Wu Lei ដែលប្តូរចូលជំនួស Oscar Melendo នៅនាទី ៧៤’ បានស៊ុតមួយគ្រាប់នៅនាទី ៨៨’ ជួយឲ្យក្រុមម្ចាស់ផ្ទះ Espanyol តាមស្មើ ២-២ ជាមួយក្រុម Barcelona ដែលកំពុងនាំមុខ ២-១។ ខណៈខ្សែបម្រើ Frenkie De Jong ទទួលកាតលឿងជាលើកទី ២ បណ្តេញចេញនៅនាទី ៧៥’។
លទ្ធផលនេះធ្វើឲ្យ Barcelona នៅតែបន្តឈរកំពូលតារាងមាន ៤០ ពិន្ទុស្មើក្រុមលេខ ២ Real Madrid ដែលបានយកឈ្នះម្ចាស់ផ្ទះ Gatafe ៣-០ ក្នុងថ្ងៃជាមួយគ្នា។
ទស្សនាវីដេអូហាយឡាយ