Wenger៖ Salah ហាក់ដូចជាព្រលឹងរបស់ Messi កំពុងតែចូលខ្លួន

345

អតីតគ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Arsene Wenger បាននិយាយប្រាប់ទូរទស្សន៍ beIN Sports ថាមានព្រលឹងរបស់ម្ចាស់ពាន Ballon d’Or ៦ សម័យ Lionel Messi បានចូលខ្លួនកីឡាករអេហ្ស៊ីប Mohamed Salah។​

កាលពីជ័យជម្នះ ២-១ របស់ Liverpool លើ Monterrey នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA Club World Cup កាលពីម្សិលមិញនេះ ខ្សែប្រយុទ្ធអេហ្ស៊ីបរបស់ក្រុមហង្សក្រហមបានបង្ហាញទម្រង់លេងយ៉ាងល្អ រហូតបុរសវ័យ ៧០ ថ្លែង​ការកោតសរសើជាខ្លាំង។​

Wenger មានប្រសាសន៍​ថា៖ ” ខ្ញុំចូលចិត្តការវិវត្តរបស់គាត់ គាត់បានបង្កើតឱកាសជាច្រើននៅជុំវិញប្រអប់គ្រោះថ្នាក់ដែលមិនគួរឱ្យជឿ បើតាមការស្រម៉ៃវាហាក់ដូច Messi កំពុងតែមាននៅក្នុងខ្លួនរបស់គាត់ នោះជាអ្វីដែលយើងគ្រប់គ្នាកោតសរសើរនិងអ្វីដែលយើងចង់បានពីកីឡាកររបស់យើង“។

លោកបានបញ្ជាក់បន្ថែមថា ទោះបី Salah មិនអាចរកគ្រាប់បាល់បានមែន ប៉ុន្តែគាត់មានឥទ្ធិពលយ៉ាងខ្លាំងទៅលើការប្រកួតនេះ។​