Watford ទិញបានខ្សែបម្រើអាហ្សង់ទីនតម្លៃខ្លួន ៨ លានអឺរ៉ូ

422

ក្លឹប Premier League, Watford បានប្រកាសទិញបានខ្សែបម្រើស្លាបអាហ្សង់ទីន Ignacio Pussetto ពីក្លឹបអុីតាលី Udinese ក្នុងកិច្ចសន្យារយៈពេល ៤ ឆ្នាំកន្លះ។

Watford sign Argentinian winger Pussetto from Udinese

មិនត្រូវបានបង្ហាញតម្លៃខ្លួនទេ ប៉ុន្តែសារព័ត៌មានអង់គ្លេសអះអាងថា កីឡាករវ័យ ២៤ ឆ្នាំរូបនេះមានតម្លៃ ៨ លានអឺរ៉ូ (៨,៩០ លានដុល្លារអាមេរិក)។

Pussetto អាចលេងជាតំណែងប្រយុទ្ធផងដែរ ដោយរូបគេធ្លាប់រកបាន ៥ គ្រាប់និង Assist ៥ លើកក្នុងការបង្ហាញខ្លួន ៥០ ប្រកួតឲ្យ Udinese។

Image result for Ignacio Pussetto

Watford បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ ១៧ ក្នុងតារាង Premier League មាន ២២ ពិន្ទុលើស ១ ពិន្ទុពី Aston Villa នៅតំបន់កាត់ចោល។

ប្រភព៖ Super Sport