Urawa Reds និង Shanghai SIPG ឡើង​វគ្គ ៨ក្រុម​ចុង​ក្រោយ AFC Champions League

365

Urawa Reds គឺជា​ក្រុម​ជប៉ុន​ទី២ ​ដែល​ឡើង​វគ្គ ក្រុម​ចុងក្រោយ AFC Champions League រដូវ​កាល​នេះ បន្ទាប់ពី​យកឈ្នះ​ម្ចាស់ផ្ទះ​កូរ៉េ Ulsan Hyundai ៣-០ យប់មិញ​សរុប​ទាំង ២​ជើង ៤-២​។ ​Urawa Reds ជើង​ទី១ ​ក្នុង​ទឹកដី​ខ្លួន​ឯង​បាន​រង​បរាជ័យ ២-១ ខណៈ​ជើង​ទី២ ​នេះ​ពួកគេ​ត្រូវការ​ឈ្នះ​យ៉ាង​ហោច​ណាស់​ ២​គ្រាប់​ទើប​ឡើង​។

Image result for Ulsan Hyundai 0-3 Urawa RedsUlsan Hyundai ០-៣ Urawa Reds

​​ប្រធាន​ក្រុម Urawa Reds, ShinzoKoroki​ រក​បាន​គ្រាប់​នាំមុខ​ក្នុង​ការ​ប្រកួត​ជើង​ទី​២ ​នេះ​នៅ​នាទី​ទី៤១’ មុន​ពេល​ដែល​ប្រធាន​ក្រុម​ដដែល​នេះ​រក​បាន​គ្រាប់​ទី២ ​របស់​ខ្លួន​នៅ​នាទី​ទី​៨០’ ខណៈ​គ្រាប់​ទី​៣ ក្នុង​ការ​ប្រកួត​សំរេច​នៅ​នាទី​ទី​៨៧’ ដោយ Ewerton​។​ ​ជ័យ​ជំនះ​នេះ​ធ្វើឲ្យ​ក្រុម​ការពារ​តំណែង​ជើងឯក​មួយ​នេះ​ឡើង​ទៅ​វគ្គ ៨ក្រុម​ចុងក្រោយ​ជាមួយ​ក្រុម​ជប៉ុន​មួយ​ទៀត Kashima Antlers​

Image result for Jeonbuk FC vs Shanghai SIPGJeonbuk FC ១-១ Shanghai SIPG (Pen ៣-៥)

​​ក្រឡេក​មក​ទស្សនា​មួយ​ប្រកួត​ទៀត Shanghai SIPG ក៏បាន​ក្លាយ​ជា​ក្លិប​ចិន​ទី២ ​ដែរ​ឡើង​វគ្គ ក្រុម​ចុងក្រោយAFC Champions League នេះ បន្ទាប់ពី​យកឈ្នះ​ក្រុម​កូរ៉េ Jeonbuk FC ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្ដី​។ ​ជើង​ទី១ ​នៅ​ទឹកដី​ចិន​ក្រុម​ទាំង២ ​បាន​ត្រឹម​ស្មើគ្នា ១-១ ខណៈ​ជើង​ទី២ ​នេះ​ក្រុម​ម្ចាស់ផ្ទះ Jeonbuk ​រក​គ្រាប់​នាំ​មុខ​មុន​នៅ​នាទី​ទី២៧’ ដោយ Kim Shin-wook​។ ​ស្ទើរ​តែ​ជា​គ្រាប់​ជ័យជំនះ​ទៅ​ហើយ​សំរាប់ Jeonbuk​ តែ​នៅ​នាទី​ទី​៨០’ ខ្វះ​ដប់នាទី​ទៀត​ចប់​កីឡាករ​ប្រេ​ស៊ី​ល Hulk គឺជា​អ្នក​តាម​ស្មើ​វិញ​ឲ្យ Shanghai SIPG ដែល​ធ្វើឲ្យ​ក្រុម​ទាំង២ ​ស្មើគ្នា​អូស​បន្លាយ​ដល់​ម៉ោង ១៥នាទី​ពីរ​ដង និងបាល់ ១១ម៉ែត្រ​កាត់សេចក្ដី​។

Image result for Jeonbuk FC vs Shanghai SIPGJeonbuk FC ១-១ Shanghai SIPG (Pen ៣-៥)

​​Lee Dong Gook ស៊ុត​មិន​ចូល​គ្រាប់​ដំបូង​ឲ្យ Jeonbuk​ ខណៈ Shanghai SIPG ស៊ុត​ចូល​ទាំង​ ៥​គ្រាប់​រួម មាន​គ្រាប់​ចុងក្រោយ​របស់ Oscar​។​ ​Shanghai SIPG ក្លាយ​ជា​ក្រុម​ចិន​ទី២ ​ឡើង​វគ្គ ក្រុម​បន្ទាប់ពី Guangzhou Evergrande​ ដែល​ឈ្នះ Shandong Leneng ​ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្ដី​ផង​ដែរ​៕

ប្រភព៖ Bayon TV