Urawa Red ឈ្នះ Guangzhou Evergrande ២-០ ជើង​ទី​១ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ AFC Champions League

328

​ក្រុម​បិសាច​ក្រហម​ជប៉ុន Urawa Reds Diamonds មានសង្ឃឹមច្រើនដើម្បីឈាន​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Champions League ក្រោយ​យកឈ្នះ​ក្រុមខ្លាំង​ចិន Guangzhou Evergrande ២-០ ក្នុង​ជើង​ទី ​១ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ទឹកដី​ជប៉ុន​។

ក្រុម​ម្ចាស់ផ្ទះ Urawa Red ចាប់ផ្ដើម​បាន​ល្អ​បន្ទាប់ពី Fabricio​ បើក​ការ​នាំមុខ​នៅ​នាទី ​១៩’ ក្នុង​វគ្គ​ទី​១ មុន​ពេល​​កីឡាករ​ជប៉ុន Takahiro Sekine​ បន្ថែម​គ្រាប់​ទី ​២ នៅ​វគ្គ​ទី ​២ នាទី ​៧៥’។ ​Guangzhou Evergrande ​ដែល​ដឹកនាំ​ដោយអតីតខ្សែការពារធ្លាប់ឈ្នះ Ballon D’or, Fabio Cannavaro​ ក៏​មាន​ឱកាស​រក​គ្រាប់​បាល់​បាន​ដែរ​នៅ​នាទី ៨៤’ តែ​គ្រាប់​បាល់​របស់ Wei Shihao​ ត្រូវអាជ្ញាលើកទង់ Offside​។

​​២ គ្រាប់​នេះ​ធ្វើ​អោយ Urawa Red Diamonds មាន​ឱកាស​ច្រើន​ក្នុង​ការ​បន្ត​ដំណើរ​ឈ្នះពាន AFC Champions League ជាលើក​ទី​៣ ក្នុង​ប្រវត្តិសាស្ត្រ បន្ទាប់ពី​ឈ្នះ​ ២​លើក​នៅ​ឆ្នាំ​២០០៧ និង ២០១៧ ខណៈ Guangzhou Evergrande ​ក៏​ធ្លាប់​ឈ្នះ ២​លើក​ដែរ​នៅ​ឆ្នាំ​២០១៣ និង ២០១៥៕

ទស្សនា​វីដេអូ​ហាយឡាយ​