United ទំលាក់ City មកលេខ ៣ ក្រោម Liverpool ១៤ពិន្ទុ​

337

ក្រុម Manchester United បានយកឈ្នះក្រុមម្ចាស់ផ្ទះ Manchester City ដោយលទ្ធផល ១-២ ក្នុងជំនួប Derby ក្របខ័ណ្ឌ Premier League សប្តាហ៍​ទី ១៦។​

ការប្រកួតយ៉ាងជក់ចិត្តរវាងក្រុមរួមទីក្រុងទាំងពីរ ខណៈ​ United បើកការនាំមុខមុនដល់ទៅ ២គ្រាប់​គិតត្រឹម​វគ្គទី១ ដោយ Marcus Rashford ស៊ុតបាល់ពិន័យ ១១ម៉ែត្រ​នៅនាទី ២០’ នឹង Anthony Martial បន្ថែមគ្រាប់ទី ២ នៅនាទី ២៩’​។ ១គ្រាប់របស់ City រកបានដោយខ្សែការពារ Nicolas Otamendi នាទី ៨៥’។​

បរាជ័យ​នេះ ធ្វើឲ្យ​ក្រុមការពារជើងឯក Manchester City ធ្លាក់មកលេខ ៣ ក្នុងតារាង Premier League តាមពីក្រោយ​ក្រុម​កំពូលតារាង Liverpool រហូតដល់ ១៤ពិន្ទុ ចំណែក Man Utd ឡើងមកកាន់លេខ ៥។​

វីដេអូ​ហាយឡាយ​