United ខ្ចីជើងបានខ្សែប្រយុទ្ធមួយរូបពីក្លឹបចិន Shanghai Shenhua

1859

ក្រុមបិសាចក្រហម Manchester United បានចុះហត្ថលេខាជាមួយអតីតខ្សែប្រយុទ្ធរបស់ក្លឹប Watford កីឡាករ​ Odion Ighalo ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលនេះ។

កីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះនិងចូលរួមជាមួយ United ពីក្លឹបចិន Shanghai Shenhua ដើម្បីមកបំពេញចន្លោះប្រហោងរបស់ខ្សែប្រយុទ្ធ Marcus Rashford ដែលរងរបួស។

នេះគឺជាការចុះហត្ថលេខាលើកទី ៣ របស់ Man Utd បន្ទាប់ពីទទួលបានកីឡាករ Bruno Fernandes និងអ្នកចាំទី Nathan Bishop។

Ighalo រកបាន ១០ គ្រាប់នៅលីគចិននារដូវកាលនេះ ដោយលេង ១៧ ប្រកួត។ ហើយរកបាន ៥ គ្រាប់សម្រាប់ជម្រើសជាតិនីហ្សេរីយ៉ាក្នុងព្រឹត្តិការណ៍ African Cup of Nations។