UCL៖ Son និង Kane ស៊ុតដូចព្យុះ យក៣ពិន្ទុជូន Spurs លើកដំបូង​

302

ទីបំផុតក្រុម Tottenham Hotspur ទទួលបាន​ជ័យជម្នះ​លើកដំបូង​ក្នុងវគ្គជម្រុះតាមពូលក្របខ័ណ្ឌ Champions League ក្រោយឆ្លងកាត់ ៣ប្រកួត។

២ប្រកួតកន្លងមក ពួកគេបានស្មើគ្នា​ជាមួយ Olympiakos ២-២ ក្នុងថ្ងៃ​បើកឆាក និងចាញ់ក្រុមអាឡឺម៉ង់ Bayern München ធ្ងន់ករ ៧-២ ក្នុងដីខ្លួនឯង​។​

សម្រាប់​ប្រកួតយប់មិញនេះ ក្រុមរបស់លោក Mauricio Pochettino បានលត់ក្រុម Red Star មិនឲ្យតដៃបានក្នុងលទ្ធផល ៥-០ ដែលជាការរកគ្រាប់បានដោយខ្សែប្រយុទ្ធកូរ៉េខាងត្បូង Heung Min Son ២គ្រាប់ Harry Kane ២គ្រាប់ និង Erik Lamela ១គ្រាប់។

លទ្ធផល​នេះធ្វើឲ្យក្រុមមកពីអង់គ្លេសមួយនេះមាន ៤ពិន្ទុស្ថិតនៅលេខ ២ តាមពីក្រោយ Bayern München ដែលបានបានយកឈ្នះ Olympiakos ២-៣ ហើយជាការឈ្នះ ៣ប្រកួតជាប់របស់ Bayern ជាមួយ ៩ពិន្ទុក្នុងដៃ។​

វីដេអូ​ហាយឡាយ​