កម្ពុជា U20 ត្រូវប៉ះ វៀតណាម U20 ល្ងាចនេះ អ្នកឈ្នះឡើងវគ្គផ្តាច់ព្រ័ត្រ​

874

ក្រុមបាល់ទាត់ U20 កម្ពុជា នឹងចាប់ផ្តើមប្រកួតជាមួយ U20 វៀតណាម នៅវេលាម៉ោង ៥ៈ៣០នាទីល្ងាច ថ្ងៃអាទិត្យ ទី១៥ ខែធ្នូនេះហើយ។

ក្រុមកម្ពុជា​ដែលមានលោក Koji Gyotoku ជាគ្រូបង្វឹក នឹងត្រូវប្រជែងជាមួយក្រុមម្ចាស់ផ្ទះ ដើម្បីយកកៅអីទៅវគ្គផ្តាច់ព្រ័ត្រ ដែលមានក្រុម Becamex Binh Duong ដែលទើបទំលាក់ U20 មីយ៉ាន់ម៉ា ម្សិលមិញ​រង់ចាំជាស្រេច។​

គួរបញ្ជាក់ថា U20 មីយ៉ាន់ម៉ា បានចាញ់ក្រុម Binh Duong ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៥-៤ ក្រោយស្មើគ្នា ៣-៣ នៅម៉ោងធម្មតា៕ ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងតំណែងលេខ ៣ ត្រូវធ្វើឡើងនៅថ្ងៃពុធ ទី១៨ ខែធ្នូខាងមុខ។