U19 កម្ពុជា នឹងប៉ះវៀតណាម U19 ថ្ងៃទី ១៥ ធ្នូ ខាងមុខនេះ

777

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ នឹងធ្វើដំណើរទៅប្រទេសវៀតណាម នៅថ្ងៃទី១២ ខែធ្នូ ស្អែកនេះ ដើម្បីចូលរួមប្រកួតពានមិត្តភាព BTV International Football Tournament Cup ជាមួយប្រទេសចំនួន៣ ទៀត។

សូមបញ្ជាក់ថា ពាន BTV International Football Tournament Cup 2019 នេះ ជាពានយុវជនអាយុក្រោម ២០ឆ្នាំ ដែលរៀបចំឡើងដោយទូរទស្សន៍ BTV របស់វៀតណាម ( Binh Duong Television Cup ) របស់ខេត្ត Binh Duong ដោយមានក្រុមចំនួន ៤ចូលរួមប្រកួត គឺម្ចាស់ផ្ទះ Becamex Binh Duong, U-20 វៀតណាម, U-20 មីយ៉ាន់ម៉ា និង U-20 កម្ពុជា។

ការប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃទី១៤ ហើយនឹងបញ្ចប់នៅថ្ងៃទី១៨ ខែធ្នូ ជាមួយនឹងរូបមន្តផ្គូរផ្គង ពោលគឺ កម្ពុជា ត្រូវជួប វៀតណាម ខណៈ Becamex Binh Duong ត្រូវជួប មីយ៉ាន់ម៉ា ក្រុមឈ្នះនឹងប្រកួតយកលេខ១ ហើយក្រុមចាញ់ប្រកួតយកលេខ៣។