Top Scorer ប្រចាំរដូវកាល J1.League 2020 ផ្លាស់ទៅចូលរួមជាមួយក្រុមកាតា Al Duhail SC

283

ក្រោយបញ្ចប់រដូវកាលដ៏ជោគជ័យនៅ J1.League ២០២០ ខ្សែប្រយុទ្ធសញ្ជាតិកេនយ៉ា Michael Olunga របស់ក្រុម Kashiwa Reysol បានចាកចេញទៅចូលរួមជាមួយក្រុមម្ចាស់ជើងឯកលីគកំពូលកាតា ២០២០ Al Duhail SC ។

កីឡាករវ័យ ២៦ ឆ្នាំរូបនេះរកបាន ២៨ គ្រាប់ពី ៣២ ប្រកួតក្លាយជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេប្រចាំរដូវកាល J1.League ២០២០ ព្រមទាំងក្លាយជាកីឡាករអាហ្វ្រិកដំបូងគេឈ្នះស្បែកជើងមាស នឹងជាប់ក្នុងបញ្ជី ១១ នាក់ល្អបំផុតប្រចាំរដូវកាលខាងលើផងដែរ ។

យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា Kashiwa Reysol បានយល់ព្រមលើតម្លៃផ្ទេរចំនួន ៧ លានអឺរ៉ូ ខណៈកិច្ចសន្យាគឺមានរយៈពេល ៤ ឆ្នាំសម្រាប់ Olunga ជាមួយក្រុមថ្មី ។

Olunga ត្រូវបានគេឃើញពាក់អាវលេខ ២៦ លេងឲ្យ Al Duhail SC ក្នុងប្រកួតដំបូងរបស់ខ្លួនដែលចាញ់ក្រុមអ្នកចាត់ការ Xavier Hernández, Al Sadd SC ដោយលទ្ធផល ៣-១ កាលពីម្សិលមិញក្នុងក្របខ័ណ្ឌ Qatar Stars League ជុំទី ១៤ ។