Theerathorn ស៊ុត ១គ្រាប់ឲ្យ Yokohama លើកពាន J.League 1 ក្រោយខកខាន ១៦ឆ្នាំ

237

ក្រុម Yokohama F.Marinos បានយកឈ្នះក្រុមលេខ ២ FC Tokyo ដោយលទ្ធផល ៣-០ ក្នុងការប្រកួតក្របខណ្ឌ J.League 1 សប្តាហ៍ទី ៣៤ ក្លាយជាជើងឯកពានរង្វាន់លីគកំពូលជប៉ុនរដូវកាល ២០១៩ ។

Image may contain: 4 people, people smiling

Yokohama មាន ៦ ពិន្ទុដាច់ FC Tokyo ទោះសល់ ២ប្រកួតទៀតចប់រដូវកាល។ ការប្រកួតក្នុងទឹកដី Nissan Stadium ក្រុមម្ចាស់ផ្ទះ Yokohama មានឪកាសអាចឆក់យក ៣ ពិន្ទុទោះបីសល់គ្នា ១០នាក់ បន្ទាប់ពីអ្នកចាំទីកូរ៉េខាងត្បូង Il Kyu Park ទទួលបានកាតក្រហមនៅនាទី ៦៥’។

Image may contain: 4 people, child and outdoor

កីឡាករថៃ Theerathorn Bunmathan ជាអ្នកបើកឆាកនាំមុខឲ្យ Yokohama F.Marinos នៅនាទី ២៦’ មុន Erik Lima បន្ថែមគ្រាប់ទី ២ មុនចប់តង់ទី ១។ ឈានចូលតង់ទី ២ ខ្សែបម្រើប្តូរចូលនាទី ៦១’ Keita Endo រកបានគ្រាប់ទី ៣ នាំជ័យជម្នះឲ្យ Yokohama F.Marinos អាចលើកពាន J.League 1 សារជាថ្មីក្រោយខកខាន ១៦ឆ្នាំ។