ក្រុមហ៊ុន Thai League Company Limited បានបញ្ជាក់ថានឹងពន្យារពេលការប្រកួតចំនួន ៤ របស់ Thai League 1 រដូវកាល ២០២០ ដែលនិងបន្តនៅថ្ងៃស្អែក ។
បន្ទាប់ពីរកឃើញថាកីឡាករ Buriram United ជនជាតិអ៊ូបេគីស្ថាន Akbar Ismatullaev ត្រូវបានគេធ្វើតេស្ត៍វិជ្ជមានជំងឺកូវីដ-១៩ នេះបើយោងតាមក្រសួងសុខាភិបាលបញ្ជាក់ ។
ដូច្នេះលីគកំពូលថៃបានពន្យារពេលកម្មវិធីប្រកួតរបស់ខ្លួនដល់ ៤ គូគឺ៖
BG Pathum United vs. Buriram United
Buriram United vs. Rayong FC
Ratchaburi Mitr Phol FC vs. True Bangkok
Khon Kaen United vs. Royal Navy FC ព្រោះកន្លងមក Buriram ធ្លាប់បានប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយទាំង Ratchaburi និង Khon Kaen ។