Spurs ចាញ់ Chelsea ក្នុងផ្ទះ ២-០ ខណៈ Son បានកាតក្រហម

517

ក្រុមម្ចាស់ផ្ទះ Tottenham Hotspur បានប្រកួតចាញ់ក្រុមតោខៀវ Chelsea ដោយលទ្ធផល ០-២ ក្នុងជំនួប Premier League សប្តាហ៍​ទី ១៨ កាលពីយប់មិញ។​

ក្រុមអ្នកចាត់ការ Frank Lampard បានបំបាក់ក្រុមអតីតគ្រូរបស់ខ្លួនលោក Jose Mourinho ដោយគ្រាប់បាល់ ២ គ្រាប់របស់ខ្សែបម្រើប្រេស៊ីល Willian នៅនាទី ១២’ នឹងគ្រាប់ប៉េណាល់ទីនាទី ៤៥’។

ការប្រកួតឈានដល់នាទី ៦២’ ខ្សែប្រយុទ្ធ​កូរ៉េខាងត្បូង Heung Min Son បង្កឲ្យមានកំហុសទៅលើខ្សែការពារ Antonio Rudiger របស់ Chelsea ទទួលបាន​កាតក្រហមបណ្តេញចេញ។​

ក្រោយចប់ការប្រកួតលោក Jose មិនពេញចិត្តលើការសម្រេចចិត្តរបស់អាជ្ញាកណ្តាល ដែលឲ្យកាតក្រហមទៅលើកូនក្រុមលោក លោកថាគួរតែបានត្រឹមកាតលឿង។ ជ័យជម្នះ​ធ្វើឲ្យ Chelsea ឡើងទៅកាន់ Top 4 ខណៈ Spurs ធ្លាក់មកលេខ ៧។​

វីដេអូ​ហាយឡាយ​