Spurs ខ្ចីជើង​បានខ្សែបម្រើ Benfica ម្នាក់កុងត្រា ១៨ ខែ

312

ខ្សែបម្រើកណ្តាលរបស់ក្លឹប Benfica កីឡាករ Gedson Fernandes នឹងត្រូវធ្វើតេស្តសុខភាពនៅថ្ងៃច័ន្ទនេះ ដើម្បីផ្ទេរមកក្លឹប Tottenham ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ១៨ ខែ។

Fernandes ជាគោលដៅរបស់ក្លឹប West Ham ប៉ុន្តែ​ឥទ្ធិពល​ក្រោមការដឹកនាំរបស់លោក Jose Mourinho ទើបធ្វើឲ្យគេសម្រេចចិត្ត​ផ្លាស់មកក្លឹបមាន់ខ្នាយមាស។​

ប្រសិនបើលទ្ធផលតេស្តសុខភាពវិជ្ជមាននោះ កីឡាករវ័យ ២១ ឆ្នាំរូបនេះនឹងក្លាយជាកីឡាករដំបូងរបស់លោក Mourinho ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Tottenham ។

ក្លឹប Tottenham ក៏មានជម្រើសក្នុងការទិញ Fernandes ផ្តាច់ផងដែរ នៅពេលដែលកិច្ចសន្យាខ្ចីជើងផុតកំណត់នៅឆ្នាំ ២០២១។