Son ស៊ុត១ Assist ១ ជួយក្រុមគ្រូថ្មី Jose Mourinho បាន ៣ពិន្ទុ

358

លោក Jose Mourinho បានចាប់ផ្តើមយ៉ាងល្អ ក្នុងនាមជាអ្នកចាត់ការក្រុម Tottenham Hotspur ខណៈដែលការដឹកនាំប្រកួតដំបូងរបស់លោកបានយកឈ្នះក្នុងទឹកដីក្រុម West Ham ដោយលទ្ធផល ២-៣។

Precarga foto ampliada

តារាកូរ៉េខាងត្បូង Son Heung-min នៅតែល្អដោយអាចរកបានមួយគ្រាប់ និងបញ្ចូនឲ្យ Lucas Moura ស៊ុតមួយគ្រាប់នាំមុខ ២-០ មុនចប់វគ្គទី ១។ ឈានចូលវគ្គទី ២ ខ្សែប្រយុទ្ធ Harry Kane ក៏បន្ថែមគ្រាប់ទី ៣ នៅនាទី ៤៩’  ខណៈក្រុមម្ចាស់ផ្ទះ West Ham ក៏មានឲឪកាសរកបាន ២គ្រាប់លួងចិត្តវិញផងដែរ។

នេះជាជ័យជម្នះលើកដំបូងសម្រាប់អ្នកចាត់ការរហស្សនាម Special One នៅ Premier League ក្នុងរយៈពេល ១០ ខែដែលរូបលោកវិលមកកាន់តំណែងជាគ្រូបង្វឹកវិញ។

Spurs turn on the style to make Mourinho's return a special one

លទ្ធផលនេះក៏ជួយឲ្យក្រុមមាន់ខ្នាយមាសទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់ក្នុង ៥ប្រកួតចុងក្រោយក្នុងលីគ ខណៈ West Ham មិនទាន់រកបានជ័យជម្នះនៅឡើយទេក្នុង ៧ប្រកួតដែលជាសម្ពាធសម្រាប់គ្រូបង្វឹកលោក Manuel Pellegrini។

វីដេអូហាយឡាយ