Son ប៉េណាល់ទី ១ គ្រាប់យកជ័យជម្នះឲ្យ Spurs ឡើងជុំទី ៥​ FA Cup

2507

ក្រុម Tottenham Hotspur បានឡើងទៅជុំទី ៥ ពានរង្វាន់ FA Cup ហើយ ក្រោយយកឈ្នះ Southampton ៣-២ ក្នុងជើងទី ២ កាលពីយប់មិញ។

ការប្រកួតជើងទី ១ នៅទឹកដី Southampton ក្រុមទាំងពីរស្មើគ្នា ១-១។ វិលមកការប្រកួតជើងទី ២ នេះផ្តើមបាន ​១២​’ នាទីខ្សែការពារ Jack Stephens របស់ Southampton បានធ្វើឲ្យចូលទីខ្លួនឯងឲ្យ Spurs នាំមុខ លុះចូលដល់នាទី ៣៤’ ទើបអាចតាមស្មើបានវិញដោយកីឡាករ Shane Long និងបន្តនាំមុខវិញម្តងនៅនាទី ៧២’ ដោយខ្សែប្រយុទ្ធ Danny Ings។

យ៉ាងណាមិញ​ក្រោយនាំមុខ ​២-១ បានត្រឹម ៦ នាទីក្រុមរបស់លោក Jose Mourinho បានព្យាយាមវាយសម្រុករហូតអាចរកបាន ២ គ្រាប់បន្ថែមពី Lucas Moura នៅនាទី ៧៨’ និង Heung-Min Son ជាការ​ទាត់​ប៉េណាល់ទីនៅនាទី ៨៧’។

Image result for tottenham hotspur vs southampton

ជ័យជម្នះនេះ តម្រូវឲ្យក្រុមមាន់ខ្នាយមាស ត្រូវឡើងទៅជួបជាមួយ Norwich City នៅថ្ងៃទី ៦ ខែមិនាខាងមុខនេះ។

វីដេអូ​ហាយឡាយ​