Simeone៖ Ronaldo ល្អហើយ តែ Juventus ទាំងមូលគ្រោះថ្នាក់ជាង

265

គ្រូបង្វឹកក្រុម Atletico Madrid លោក Diego Simeone បានប្រាប់កីឡាកររបស់គាត់ទាំងអស់អោយផ្តោតអារម្មណ៍ទៅលើក្រុម Juventus ទាំងមូល មិនមែនតែលើខ្សែប្រយុទ្ធ Cristiano Ronaldo តែម្នាក់ប៉ុណ្ណោះទេ។

Simeone during his press conference

លោក Simeone បានហៅកីឡាករព័រទុយហ្កាល់រូបនេះថា ជាខ្សែប្រយុទ្ធឆ្នើមបំផុតមួយនៅលើលោក ប៉ុន្តែបានព្រមានកូនក្រុមទាំងអស់ថា Juventus ទាំងមូលវាគ្រោះថ្នាក់ជាងបុរសតែម្នាក់ ទោះបីគាត់តែងតែលេងបានល្អពេលប៉ះជាមួយយើងយ៉ាងណាក៏ដោយ។

Image result for ronaldo

អតីតខ្សែប្រយុទ្ធរបស់ក្លិប Real Madrid កីឡាករ Ronaldo រកបាន ២៥គ្រាប់ទល់នឹង Atletico ក្នុងគ្រប់ប្រកួតទាំងអស់ រួមទាំងគ្រាប់ Hattrick កាលក្រុមទាំងពីរជួបគ្នានៅវគ្គ ១៦ ក្រុមចុងក្រោយក្នុងរដូវកាល ២០១៨-១៩។

Related image

ក្រុមសេះបង្កង់ Juventus ត្រូវបានធានាកៅអីទៅវគ្គ ១៦ក្រុមរួចស្រេចហើយ ខណៈ Atletico អាចឡើងទៅបានប្រសិនបើពួកគេរកបាន ៣ ពិន្ទុនៅទឹកដី Turin នៅយប់នេះ។