Sheffield ស៊ី Arsenal ១-០ យក ៣ពិន្ទុ ​ឡើងឈរពាក់កណ្តាលតារាង

312

ក្រុម Sheffield United បានឡើងទៅឈរពាក់កណ្តាលតារាង Premier League ក្រោយទទួលបានជ័យជម្នះ ១-០ លើក្រុម Arsenal នៅក្នុងទឹកដី Bramall Lane កាលពីថ្ងៃច័ន្ទ។

ក្រុមរបស់លោក Unai Emery មិនទាន់ទទួលបានបរាជ័យប្រកួតណាមួយឡើយចាប់តាំងពីពួកគេបានចាញ់ក្រុម Liverpool ៣-១ ចុងក្រោយកាលពីថ្ងៃទី ២៤ ខែសីហា។​

ជ័យជម្នះ​សម្រាប់​ក្រុមម្ចាស់ផ្ទះ យប់មិញនេះ​គឺជាការស៊ុតតែមួយគ្រាប់គត់ ពីខ្សែប្រយុទ្ធ Lys Mousset។ ទោះបី​មានការព្យាយាមវៃសម្រុកពីសំណាក់ក្រុមកាំភ្លើងធំ ដោយការគ្រប់គ្រងបាល់ដ៏ទៅ ៦០ភាគរយក្នុងការប្រកួតយ៉ាងណាក្តី ក៏មិនអាចជួយឲ្យក្រុមស្តារស្ថានការណ៍បានឡើយ។​

លទ្ធផលនេះធ្វើឱ្យ Arsenal ឈរនៅលេខរៀងទី ៥ មាន ១៥ ពិន្ទុដោយដេញតាមពីក្រោយក្រុម Leicester City និង Chelsea ខណៈក្រុម Sheffield United បានឈានដល់ចំណាត់ថ្នាក់លេខ ៩ ដោយមាន ១២ ពិន្ទុ។

វីដេអូ​ហាយឡាយ​