Serie A ត្រៀមធ្វើតេស្តលើកីឡាកររកកូវីដ-១៩ ដើម្បីចាប់ផ្តើមបន្តរដូវកាលជាថ្មី

328

សហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី អាចនិងត្រូវធ្វើតេស្តលើកីឡាកររកមើលវីរុស Covid-19 នៅដើមខែឧសភា ដើម្បីត្រៀមចាប់ផ្តើមរដូវកាលឡើងវិញ។

Olahraga | Virus Corona Paksa Laga Juventus Kontra Inter ...

ក្របខ័ណ្ឌ Serie A ត្រូវបានផ្អាកតាំងពីថ្ងៃទី ៩ ខែមីនា ដោយសារការរាតត្បាតពីជំងឺ Covid-19 ។ មិនមានកាលបរិច្ឆេទជាក់លាក់នៅឡើយទេ ជុំវិញការចាប់ផ្តើមប្រកួតឡើងវិញ ដោយនៅសល់ការប្រកួតចំនួន ១២ ជុំនិង ៤ ប្រកួតនៅមិនទាន់បានលេង។

Italy appoint Gabriele Gravina as new head of national FA ...

ប្រធានសហព័ន្ធលោក Gabriele Gravina បានមានប្រសាសន៍ថា ” នៅពេលមានលក្ខខណ្ឌត្រឹមត្រូវយើងនឹងបញ្ចប់ការប្រកួត”។ ថ្លែងប្រាប់ Sky Sports Italia លោកបានបន្ថែមថា “ឆាប់ៗនេះនឹងមានការប្រជុំមួយ យើងនឹងបង្កើតនីតិវិធីក្នុងការធ្វើការទំនាក់ទំនង។ ខ្ញុំសង្ឃឹមថាយើងនឹងចាប់ផ្តើមនៅដើមខែឧសភា ជាមួយនឹងការធ្វើតេស្តដើម្បីធានាថាកីឡាករមានភាពអវិជ្ជមាន“។

គួរដឹងផងដែរថា ប្រទេសអ៊ីតាលីគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតដោយសារវិបត្តិជំងឺ Covid-19 ហើយកីឡាករនៅតាមក្លឹបមួយចំនួនបានឆ្លងជំងឺនេះ។