ការចូលលេងនៅទឹកដី SPAL កាលពីយប់មិញ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានរួមចំណែកស៊ុតមួយគ្រាប់ជួយ Juventus យកឈ្នះ ២-១។
សមិទ្ធផលមួយគ្រាប់នេះ ធ្វើឱ្យគេតាមទាន់កំណត់ត្រារបស់កីឡាករ Gabriel Batistuta និង Fabio Quagliarella ក្នុងបញ្ជីកីឡាករដែលរកបានគ្រាប់បាល់ ១១ប្រកួតជាប់គ្នាក្នុងក្របខ័ណ្ឌ Serie A។
កីឡាករទាំងពីររូបខាងលើ មិនអាចរកគ្រាប់បានក្នុងប្រកួតទី ១២ នោះទេ មានន័យថា Ronaldo មានឱកាសអាចបង្កើតកំណត់ត្រាថ្មីពេលដែល Juventus ប៉ះជាមួយ Inter នៅថ្ងៃអាទិត្យនេះ៕
វីដេអូហាយឡាយ