Ronaldo នៅតែបង្ហាញភាពខ្លាំង ក្រោយរកបាន Hattrick ជួយព័រទុយហ្កាល់ លត់ទុយអានី ៦-០

340

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo រកបាន ៩៨ គ្រាប់ឲ្យជម្រើសជាតិហើយក្រោយ រកបាន Hattrick បន្ថែមកាលពីយប់មិញជួយព័រទុយហ្កាល់ ឈ្នះទុយអានីដោយលទ្ធផល ៦-០ ក្នុងការប្រកួតជម្រុះ Euro ២០២០។

Image result for portugal vs lithuania

៣ គ្រាប់របស់ប្រធានក្រុមព័រទុយហ្កាល់រូបនេះ ជាគ្រាប់បាល់ពិន័យ ១១ម៉ែត្រនៅនាទី ៧’ និងគ្រាប់ស៊ុតបញ្ចូលទីនាទី ២២’ និង ៦៥’ ចំណែក ៣ គ្រាប់ទៀតរកបានដោយខ្សែបម្រើ Bernardo Silva នាទី ៦៣’ ខ្សែបម្រើក្លឹប Benfica, Pizzi នាទី  ៥២’ និងខ្សែប្រយុទ្ធរបស់ក្លឹប Frankfurt កីឡាករ Goncalo Paciencia នាទី ៥៦’។

Image result for portugal 6-0 lithuania

ជ័យជម្នះក្នុងទឹកដីនេះ ធ្វើឲ្យម្ចាស់ជើងឯក Euro ២០១៦ ព័រទុយហ្កាល់ទទួលបាន ៣ពិន្ទុបន្ថែមស្ថិតក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងតារាងពូល B តាមពីក្រោយក្រុមកំពូលតារាងអ៊ុយក្រែន ២ពិន្ទុ និងមាន ១៤ពិន្ទុបន្ទាប់ពីឆ្លងកាត់ ៧ប្រកួត។

វីដេអូហាយឡាយ