Ronaldo និងអវត្តមាន ក្នុងការប្រកួតមិត្តភាពថ្ងៃចុងក្រោយ នាយប់នេះ

357

ក្រុមសេះបង្កង់ Juventus នឹងអវត្តមានខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo សម្រាប់ការប្រកួតមិត្តភាពចុងក្រោយរបស់ពួកគេមុនចូលរដូវកាល។​

Ronaldo មិនត្រូវបានស្ថិតក្នុងបញ្ជីឈ្មោះរបស់ក្រុម Juventus សម្រាប់ការប្រកួតមិត្តភាពទល់នឹងក្រុម Triestina លេងនៅលីគលំដាប់ទី ៣ អ៊ីតាលីនាម៉ោង ១ៈ៣០នាទីរំលងអាធ្រាតទេ។ ខណៈកីឡាករ​វ័យ ៣៤ឆ្នាំរូបនេះកំពុងសម្រាកដើម្បីសម្រួលសាច់ដុំ។

ក្រុមរបស់លោក Sarri ទំនងជាអាចដាក់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់លេងបានក្នុងជំនួបបើករដូវកាល Serie A ដែល Juventus ត្រូវធ្វើដំណើរទៅ​កាន់ទឹកដីក្រុម Parma នៅថ្ងៃសៅរ៍សប្តាហ៍ក្រោយ។

ប្រភព៖ Fox Sport Asia