Ronaldo ថៃ ផ្លាស់ទៅ​ Port FC ទទួលបានប្រាក់ឈ្នួល ៤០ ម៉ឺនបាតក្នុង ១ ខែ

4143

ខ្សែបម្រើ​កូនកាត់ស្វីស Charyl Chappuis រហស្សនាម Ronaldo ថៃបានផ្លាស់ទៅចូលរួមជាមួយក្លឹបជើងឯក Thai FA Cup ២០១៩ Port FC ក្នុងកិច្ចសន្យា​រយៈពេល ១ ឆ្នាំ។​

កីឡាករ​ជម្រើសជាតិថៃវ័យ ២៨ ឆ្នាំរូបនេះនិងទទួលបានប្រាក់ឈ្នួល ៤០ ម៉ឺនបាតក្នុង ១ ខែ (១៣ ០០០ ដុល្លារ​) ជាមួយតម្លៃផ្ទេរ ១.៥ លានបាត (៤៧ ០០០ ដុល្លារ​) ពីក្លឹប Muangthong United។​

Charyl និងក្លាយជាកីឡាករទី ៣ បន្ទាប់ពី Heberty Fernandes និង Adisak Kraisorn ដែល Port FC នាំចូលពី Muangthong United ដើម្បីត្រៀមរដូវកាលថ្មី ២០២០ ខាងមុខនេះ។​

ប្រភព: Siamsport