កីឡាករ Cristiano Ronaldo បានបំបែកកំណត់ត្រាក្លាយជាកីឡាករព័រទុយហ្កាល់ដំបូងគេរកបាន hat-trick នៅក្របខ័ណ្ឌអុីតាលី Serie A។
ខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះស៊ុតចូលនៅនាទី ៤៩’ , ៦៧’ ជាគ្រាប់ប៉េណាល់ទី និងនាទី ៨២’ ខណៈ Higuain រកបានមួយគ្រាប់នាទី ៨១’ ជួយ Juventus បំបាក់ Cagliari ៤-០។ លទ្ធផលនេះធ្វើឲ្យ Juventus បន្តឈរលេខ ២ មាន ៤៥ ពិន្ទុស្មើក្រុមកំពូលតារាង Inter Milan។
នេះក៏ជាគ្រាប់ hat-trick រកបាននៅ ៣ ក្របខ័ណ្ឌធំៗផ្សេងគ្នារបស់ CR7 ផងដែរគឺគេធ្លាប់រកបាននៅ Premier League, La Liga និង Serie A នេះ។