Robinho ចុះកុងត្រាលេងឲ្យក្លឹបចាស់ Santos ទទួលបានប្រាក់ឈ្នួល ២៧១$/ខែ

299

អតីតខ្សែបម្រើក្រុម Manchester City កីឡាករ Robinho បានចុះកិច្ចសន្យារយៈពេល ៥ ខែជាមួយអតីតក្លឹប Santos ហើយទទួលបានប្រាក់ឈ្នួល ២៧១ ដុល្លារក្នុងមួយខែ ។

ជាលើកទី ៣ ហើយដែលកីឡាករវ័យ ៣៦ ឆ្នាំរូបនេះ បានចូលរួមជាមួយក្លឹបកំណើតមួយនេះក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន ក្រោយចាកចេញពីក្លឹបទួរគី Istanbul Basaksehir ។

Robinho បានប្រាប់គេហទំព័រផ្លូវការរបស់ក្លឹប Santos កាលពីថ្ងៃសុក្រថា “ខ្ញុំនឹងលេងដោយមិនគិតពីប្រាក់ឈ្នួល ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺខ្ញុំត្រូវនៅទីនេះ” ។

គួររំលឹកថា Robinho ធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញដែលបង្ហាញខ្លួនអាជីពជាលើកដំបូងជាមួយ Santos ក្នុងឆ្នាំ ២០០២ ហើយបន្តទៅលេងឲ្យក្លឹប Real Madrid , City និង AC Milan ជាដើម ។

ប្រភព៖ ESPN