ខ្សែប្រយុទ្ធ Richarlison របស់ Everton បានបន្តកុងត្រាថ្មីជាមួយក្លឹបរយៈពេល៤ឆ្នាំ ដែលរូបគេនឹងអាចនៅកីឡដ្ឋាន Goodison Park រហូតដល់ឆ្នាំ ២០២៤។
កីឡាករប្រេស៊ីល Richarlison បានផ្ទេរពី Watford កាលពីឆ្នាំ ២០១៨ ហើយរកបាន ២០ គ្រាប់ក្នុងការបង្ហាញខ្លួន ៥៥ ដងនៅគ្រប់ប្រកួតទាំងអស់ឲ្យ Everton។
កីឡាករវ័យ ២២ រូបនេះបាននិយាយថា “ខ្ញុំមានបំណងចង់នៅទីនេះយូរហើយ នេះគឺជាក្លឹបដែលផ្តល់ឱកាសឱ្យខ្ញុំបង្ហាញសមត្ថភាពរបស់ខ្ញុំ” ។