Real Madrid ប្រហែលប្តូរចិត្តលែងចង់បាន Willian ក្រោមមូលហេតុនេះ

235

Real Madrid បានច្រានចោលឱកាសក្នុងការចុះហត្ថលេខាជាមួយកីឡាករប្រេស៊ីល Willian ទោះបីជាការផ្ទេរកើតឡើងដោយឥតគិតថ្លៃក៏ដោយ។ មូលហេតុព្រោះពួកគេព្រួយបារម្ភអំពីការផ្តល់កុងត្រារយៈពេល ៣ ឆ្នាំឱ្យខ្សែបម្រើក្រុមតោខៀវ Chelsea រូបនេះ។

The Chelsea connection which could end this summer and their one ...

អនាគតរបស់ Willian នៅទឹកដី Stamford Bridge នឹងផុតកំណត់នៅចុងខែមិថុនាខាងមុខនេះហើយ។ ប៉ុន្តែក្លិបយក្ស La Liga មិនបានចាប់អារម្មណ៍លើខ្សែបម្រើវ័យ ៣១ ឆ្នាំរូបនេះទេ បញ្ហានៅត្រង់ថាវ័យរបស់គេកាន់តែច្រើន។

Real Madrid របស់លោក Zinedine Zidane ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរសម្រាប់កីឡាករប្រេស៊ីលវ័យ ៣១ ឆ្នាំ

Willian ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបផ្សេងទៀតផងដែររបស់ក្របខ័ណ្ឌ Premier League ដូចជា Arsenal និង Tottenham ខណៈដែល Chelsea ហ៊ានផ្តល់កុងត្រាបន្តត្រឹមតែរយៈពេល ២ ឆ្នាំប៉ុណ្ណោះ ផ្ទុយពីរយៈពេល ៣ ឆ្នាំដែល Willian ស្នើសុំ។