RB Leipzig ស៊ីថែមជើងទី ២ ទំលាក់ Spurs ត្រឹមវគ្គ ១៦ ក្រុម UCL

518

ក្រុមជើងឯក​រង UCL ២០១៩ Tottenham Hotspur បានធ្លាក់ចេញត្រឹមវគ្គ ១៦ ក្រុម ក្រោមថ្វីជើងក្រុមអាឡឺម៉ង់ RB Leipzig។

RB Leipzig ដែលជាក្លឹបទើបតែបង្កើតឡើងបានជាង ១០ ឆ្នាំ បាននាំមុខ ១-០ នាជើងទី ១ នៅទីក្រុងឡុងដ៍ និងបន្តឈ្នះ ៣-០ ទៀតពេលវិញមកជើងទី ២ ក្នុងទឹកដី​អាឡឺម៉ង់កាលពីយប់មិញ​។

អ្វីដែលគួរដឹងទៀតនោះគឺ គ្រូបង្វឹក Leipzig លោក Julian Nagelsmann មានវ័យតែ​ ១៦ ឆ្នាំប៉ុណ្ណោះ គ្រាដែលគ្រូបង្វឹក Spurs លោក Jose Mourinho ឈ្នះពាន Champions League ២០០៤ ជាមួយក្លឹប FC Porto។​

មួយគូរទៀត ក្រុមដែលមិននឹកស្មានថាបានឡើងមកវគ្គនេះ Atalanta របស់អុីតាលី បានទៅយកឈ្នះ ៤-៣ នៅទឹកដីក្រុមអេស្ប៉ាញ Valencia ខណៈ​ជើងទី ១ Atalanta បាននាំមុខដល់ទៅ ៤-១។​

វីដេអូ​ហាយឡាយ​