Ratchaburi FC និង Buriram United សម្រុកគ្នាដូចព្យុះកើនគ្រាប់បាល់រហូតដល់ ៧ គ្រាប់

2265

ឈានចូលការប្រកួតសប្តាហ៍ទី ៣ លីគកំពូលថៃ រវាងក្រុមម្ចាស់ផ្ទះ Ratchaburi FC បានតាមវាយបកយកឈ្នះក្រុមខ្លាំង Buriram United ដោយលទ្ធផល ៤-៣។​

វគ្គទី ១ ក្រុមភ្ងៀវ Buriram United ធ្វើបានយ៉ាងល្អដោយអាចនាំមុខ ២ គ្រាប់មុន។ ឈានចូលវគ្គទី ២ Ratchaburi FC បើកការវាយសម្រុករហូតអាចទម្លុះសំណាញ់ទីបន្តបន្ទាប់ ៣ គ្រាប់នាំមុខវិញម្តង។​

ការប្រកួតឈានចូលនាទី ៨៨’ Buriram United ក៏រកបានគ្រាប់បាល់តាមស្មើ ៣-៣ បានត្រឹមតែ ២ នាទីកីឡាករ Javier Patino បានក្លាយជាវីរបុរសរបស់ Ratchaburi រកបានមួយគ្រាប់រក្សាជ័យជម្នះ ៤-៣។​

លទ្ធផល​នេះធ្វើឲ្យ Ratchaburi FC ឡើងទៅឈរលេខ ៣ ក្នុងតារាង​ដោយឈ្នះ ២ ស្មើ ១ ខណៈ Buriram United ស្ថិតនៅលេខ ៨ ឈ្នះ ១ ​ស្មើរ ១ និងចាញ់ ១ ប្រកួត។​

វីដេអូ​ហាយឡាយ​