PSG ភ្លាត់ចាញ់ក្រុមបាតតារាង Dijon ២-១ (វីដេអូ)

318

ក្រុម Paris St-Germain បានស្គាល់បរាជ័យជាលើកទី ៣ របស់ពួកគេក្នុងក្របខ័ណ្ឌ Ligue 1  នារដូវកាលនេះ ខណៈបានភ្លាត់ស្នៀតឲ្យក្រុមម្ចាស់ផ្ទះ Dijon ដែលស្ថិតនៅបាតតារាង ធ្វើការវាយបកយកឈ្នះ ២-១។

Image result for dijon 2 1 psg

ទោះបីជាបន្តអវត្តមានខ្សែប្រយុទ្ធឆ្នើម Neymar ក៏ Kylian Mbappe នៅតែល្អអាចរកបាន១គ្រាប់ឲ្យ PSG នៅនាទី ១៩’។ ឈានចូលនាទី ៤៥+ មុនចប់តង់ទី ១ Mounir Chouiar របស់ Dijon ជួយក្រុមតាមស្មើ ១-១ វិញ។

ការប្រកួតឈានចូលតង់ទី ២ បានត្រឹម ២ នាទី Jhonder Cadiz បានស៊ុតឲ្យក្រុមម្ចាស់ផ្ទះ Dijon នាំមុខវិញម្តង ដោយរក្សាលទ្ធផល ២-១ ដល់ចប់ការប្រកួត។

Related image

លទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានធ្វើឲ្យ Dijon ឡើងមកកាន់ចំណាត់ថ្នាក់លេខ ១៨ ស្ថិតនៅតំបន់កាត់ចោល។ ខណៈ PSG ឆ្លងកាត់ ១២ប្រកួតក្នុងលីគ ឈ្នះ ៩ និងចាញ់ ៣មាន ២៧ពិន្ទុ។

វីដេអូហាយឡាយ