Pep ដាក់មួយម៉ាត់នេះចុក! ក្រោយ City អត់លេងនៅ UEFA ២ ឆ្នាំ

5141

ក្រុម Manchester City ត្រូវហាមឃាត់មិនឲ្យលេងក្នុងប្រកួតដែលរៀបចំដោយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) រយៈពេល ២ ឆ្នាំ និងពិន័យជាប្រាក់ ២៥ លានផោន។​

ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ អ្នកចាត់ការ Pep Guardiola បានធានាដល់កីឡាករទាំងអស់ថាទោះបី Man City ត្រូវបានគេដាក់ទណ្ឌកម្មឲ្យទៅលេងនៅលីគទី ៤ ក៏លោកមិនដើរចេញចោលក្រុមដែរ។

បុរសជនជាតិអេស្បា៉ញ បានទទួលបន្ទុកដឹកនាំក្រុមម្ចាស់ជើងឯក Premier League តាំងពីឆ្នាំ ២០១៦ បានបញ្ជាក់ថាគាត់គ្មានចេតនាចាកចេញទេ។

លោកបាននិយាយថា“ លេងក្នុងលីគអ្វីក៏ដោយ ខ្ញុំនឹងនៅទីនេះ ទោះបីពួកគេដាក់យើងលេងក្នុងលីគ League Two ទៀតក៏ខ្ញុំមិនចាកចេញដែរ។

គួរដឹងដែរថា Man City ក៏និងត្រូវប្រឈមនឹងការខាតបង់ទឹកប្រាក់ចំនួន ១៧០ លានផោនផងដែរក្នុងរយៈពេលទណ្ឌកម្ម ២ រដូវកាលនេះ។