លោក Rafael Benitez បានចាញ់ការប្រកួតជាលើកដំបូងរបស់ខ្លួន ចាប់តាំងពីចូលដឹកនាំ Dalian Yifang កាលពីថ្ងៃអង្គារម្សិលមិញ។
អតីតខ្សែបម្រើក្លឹប Barcelona កីឡាករ Paulinho រកបានគ្រាប់ Hattrick ជួយឲ្យក្រុម Guangzhou Evergrande ទទួលបានជ័យជម្នះ ៤-១ លើក្រុម Dalian Yifang ក្នុងក្របខ័ណ្ឌ Chinese Super League។
ដោយឆ្លងកាត់ជ័យជម្នះ២ប្រកួតជាប់គ្នារួចមក ក្រុមអតីតអ្នកចាត់ការ Newcastle United លោក Benitez រកគ្រាប់បាល់នាំមុខក្រុមម្ចាស់ផ្ទះមុននៅនាទី ១១’ ដោយកីឡាករ Qun Sheng។ តែត្រូវក្រុមកំពូលតារាង Guangzhou Evergrande ធ្វើការវាយបកយ៉ាងចាស់ដៃតាមរយៈ ៣គ្រាប់ពី Paulinho និង១គ្រាប់ពីខ្សែប្រយុទ្ធ Elkeson។
លទ្ធភាពនេះធ្វើឲ្យក្រុមវីរៈបុរសអ៊ីតាលី Fabio Cannavaro ឆ្លងកាត់ ១៨ប្រកួតមាន ៤៦ពិន្ទុ ខណៈក្រុមលោក Benitez ឈរលេខ ៨មាន ២៣ពិន្ទុ។
ប្រភព៖ Besoccer