Pathum United សម្រុកទិញបាន ខ្សែប្រយុទ្ធឆ្នើមម៉ាឡេស៊ីមួយរូបទៀត

1658

ខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិម៉ាឡេស៊ី Norshahrul Idlan Talaha បានចុះកុងត្រារយៈពេល ១ ឆ្នាំជាមួយក្លឹបទើបឡើងមកលីគកំពូលថៃ BG Pathum United។

Related image

វាជាការប្រកបអាជីពនៅបរទេស ជាលើកដំបូងសម្រាប់កីឡាករវ័យ ៣៣ ឆ្នាំរូបនេះ បន្ទាប់ពីចាកចេញពីក្លឹប Pahang FA កាលពីរដូវកាលមុន។

កីឡាករចាស់វស្សា របស់ក្រុមជម្រើសជាតិម៉ាឡេស៊ីរូបនេះ ធ្លាប់បង្ហាញខ្លួនបាន ៨០ ប្រកួតក្នុងការលេងឲ្យជម្រើសជាតិពីឆ្នាំ ២០០៧ រូបគេក៏ធ្លាប់ជាប់ជាខ្សែប្រយុទ្ធឆ្នើមប្រចាំរដូវកាលផងដែរ របស់លីគកំពូលម៉ាឡេស៊ី។

norshahrulidlantalahamalaysiaaffchampionship09112018_1s9iw4tdw9vkl1r0l6jr05cbkz

ក្រុម BG Pathum United បានវិលត្រឡប់មកកាន់ក្របខ័ណ្ឌលីគកំពូលថៃសារជាថ្មីម្តងទៀត បន្ទាប់ពីធ្លាក់ទៅលីគទី ២ ក្នុងឆ្នាំ ២០១៨។