Owen ​ថាប្រយុទ្ធជួរមុខ ៣ ខាងលើរបស់ PSG លេងមិនទាន់កើតទេ

86

រដូវកាលថ្មីបន្ថែម 8% រៀងរាល់ថ្ងៃ

​Michael Owen ​បាន​និយាយ​ថា​ខ្សែ​ប្រយុទ្ធ Lionel Messi , Neymar ​និង Mbappe ​មិន​ទាន់​លេង​ជា​ក្រុម​បាន​ល្អ​នោះ​ទេ ​ដោយ​ពួកគេ​ខ្លាំង​តែ​ម្នាក់​ៗ​ប៉ុណ្ណោះ ​មិន​ទាន់​យល់​ចិត្ត​គ្នា។

​ក្រុម PSG ​បាន​ដាក់​ខ្សែ​ប្រយុទ្ធ​ទាំង ៣ ខាង​លើ​ឱ្យ​លេង​ព្រម​គ្នា​តែ​ម្ដង​ទល់​ក្រុម Club Brugge ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​នៅ​យប់មិញ​នេះ។ ​តែ​ការ​លេង​ប្រយុទ្ធ ​៣ ​ខាង​លើ​របស់​ក្រុម PSG ​ហាក់​មិន​ទាន់​ធ្វើ​បាន​ល្អ​នៅ​ឡើយ​ទេ ពួកគេ​លេង​នៅ​មិន​ទាន់​យល់​ចិត្ត​គ្នា​ឡើយ។ ​ដោយ​ការ​ប្រកួត​បើក​ឆាក​ដំបូង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Brugge ​ក្នុង​លទ្ធផល ​១-១ ​ប៉ុណ្ណោះ។ ​

ជាមួយ​ការ​លេង​ស្មើ​នេះ​ដែរ ​លោក Michael Owen ​ដែល​ជា​អតីត​កីឡាករ​ម្នាក់​បាន​និយាយ​ដែរ​ថា​៖ “ក្រុម PSG ​មាន​តំបន់​ប្រយុទ្ធ​សុទ្ធ​តែ​ជា​កីឡាករ​អស្ចារ្យ​បើ​មើល​ទៅ​លើ​សមត្ថភាព​កីឡាករ​ម្នាក់​ៗ។ ប៉ុន្តែ​កីឡាករ​៣​នាក់​នេះ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​មើល​ឃើញ​ថា​តំបន់​ប្រយុទ្ធ PSG ​ខ្សោយ​ទៅ​វិញ។ ​ខ្ញុំ​ពិត​ជា​មិន​យល់​ថា​ហេតុ​អ្វី​គេ​ជា​ក្រុម​អាច​ឈ្នះ Champions League ​នោះ​ទេ។ ​ខ្ញុំ​គិត​ថា​ក្រុម​នៅ​អង់គ្លេស Chelsea, Liverpool, Manchester City and Man United ​ល្អ​ជាង”៕

ប្រភព៖ Dailymail

រដូវកាលថ្មីបន្ថែម 8% រៀងរាល់ថ្ងៃ