Ole សសើរកីឡាករ United មួយរូប ថាអាចស្នងតំណែង CR7

364

អ្នកចាត់ការក្រុមបិសាចក្រហម Man Utd លោក Ole Gunnar Solskjaer ជឿជាក់ថា Marcus Rashford អាចនឹងឈានដល់កម្រិតកំពូល របស់អតីតខ្សែប្រយុទ្ធក្រុមខ្លួន Cristiano Ronaldo។

Related image

Rashford បានបន្តទម្រង់លេងដ៏ល្អក្នុងការចាប់ផ្តើមរដូវកាលនេះ ក្រោយរកបាន ១ គ្រាប់ជួយក្រុមក្នុងជ័យជម្នះ ២-១ លើក្រុមគូរប្រជែង Manchester City កាលពីថ្ងៃសៅរ៍។ កីឡាករវ័យ ២២ ឆ្នាំរូបនេះ រកបាន ១៣គ្រាប់សរុបទាំងលេងឲ្យក្លឹប នឹងជម្រើសជាតិអង់គ្លេសនៅរដូវកាលនេះ។

Solskjaer សរសើរ Rashford ថានឹងអាចស្នងដំណែងម្ចាស់ពាន Ballon D’or ៥ សម័យ Cristiano Ronaldo គ្រាដែលរូបគេបានឈ្នះពាន Premier League ៣ ដងនិង Champions League ១ ដងជាមួយ United មុនពេលចាកចេញទៅ Real Madrid ក្នុងឆ្នាំ ២០០៩។

Image result for ronaldo man utd

លោកនិយាយថា “វាងាយស្រួលណាស់ក្នុងការប្រៀបធៀបពួកគេទាំងពីរ ទាំងជំនាញរូបរាងអាកប្បកិរិយានិងអ្វីៗទាំងអស់ Rashford មានឱកាសច្រើនដើម្បីក្លាយជាកីឡាករកំពូលក្នុងលោក ហើយសង្ឃឹមថាគាត់នឹងបន្តលេងបានល្អដូចនេះ”

គួរបញ្ជាក់ថា Man Utd បច្ចុប្បន្នឡើងទៅកាន់ចំណាត់ថ្នាក់លេខ ៥ ក្នុងតារាង Premier League បន្ទាប់ពីឈ្នះ Man City និង Tottenham ហើយត្រៀមទទួលក្រុមភ្ងៀវ Everton នៅថ្ងៃអាទិត្យនេះ។