Nurnberg លីគទី ២ ហើយបាតតារាងទៀត លត់ Bayern ៥-២

1466

ក្រុម Bayern München ត្រូវក្រុមបាតតារាងលីគទី ២ Nurnberg យកឈ្នះ ៥-២ ក្នុងជំ​នួបមិត្តភាពរដូវរងារ កាលពីយប់មិញ។​

ក្រុមទាំងពីរ​ប្តូរកីឡាករចង់អស់មួយតារាងនៅដើមវគ្គទី ២ ខណៈ​ដែលក្រុមម្ចាស់ផ្ទះ Nurnberg បានកំពុងនាំមុខ ២-១ ។ Bayern ដែលមានជម្រើសដំបូងពេញជើងល្អ និងគ្រប់គ្រងបាល់ដល់ទៅ ៧០ ភាគរយនៅតែធ្លោយឲ្យ Nurnberg ទំលុះសំណាញ់ទីបាន ៣ គ្រាប់​បន្ថែម មុនយុវជនរបស់ខ្លួនរកបានគ្រាប់ទី ២ លួងចិត្តមុនចប់ការប្រកួត។​

​ប្រកួតបន្ទាប់ Bayern München និងត្រូវធ្វើ​ដំណើរទៅកាន់ទឹកដី Hertha Berlin ក្នុងជំនួបក្របខ័ណ្ឌ Bundesliga សប្តាហ៍​ទី ​១៨​។​

ទស្សនា​វីដេអូ​ហាយឡាយ