Neymar ថាពិភាក្សាជាមួយ Messi រួចហើយថាឆ្នាំក្រោយនឹងត្រូវលេងជាមួយគ្នា

145

ខ្សែប្រយុទ្ធឆ្នើម Neymar បាននិយាយថាគាត់អាចបន្តកុងត្រាថ្មីនៅ PSG ទៅបានលុះត្រាតែ Lionel Messi អាចផ្លាស់មកកាន់ទឹកដី Parc des Princes ផងដែរ។

កិច្ចសន្យារបស់ Neymar ជាមួយ PSG នឹងផុតកំណត់នៅឆ្នាំ ២០២២ ហើយរូបគេបានផ្តល់ការទាមទារខាងលើទៅកាន់ក្រុមប្រឹក្សារបស់ក្លឹបបារាំង។

យោងទៅតាម ‘L’Équipe’ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបាននិយាយថាគាត់ចង់ឃើញ Lionel Messi ចុះហត្ថលេខាជាមួយក្លឹប PSG ទៀតសោតរូបគេក៏បានពិភាក្សាជាមួយអតីតមិត្តរួមក្រុម Barcelona រួចហើយផងដែរថា ឆ្នាំក្រោយយើងនិងត្រូវលេងជាមួយគ្នា ។

ប្រធានក្លឹប PSG លោក Al-Khelaifi បានមិនអត្ថាធិបាយរាល់ការនិយាយ ពីការចុះហត្ថលេខារបស់តារាឆ្នើមអាហ្សង់ទីន Messi ។ ប៉ុន្តែវានៅតែត្រូវបានគេមើលឃើញថា PSG មានលទ្ធភាពគ្រប់គ្រាន់ក្នុងការចចាររូបគេ ។