Neymar ត្រូវតុលាការសម្រេចឲ្យបង់ ៦,៧ លានអឺរ៉ូទៅឲ្យ Barcelona

185

ខ្សែប្រយុទ្ធក្លឹប Paris St-Germain កីឡាករ Neymar ត្រូវតុលាអេស្ប៉ាញសម្រេចឲ្យបង់ប្រាក់ចំនួន ៦.៧ លានអឺរ៉ូដល់អតីតក្លឹបរបស់គេ Barcelona។

Neymar to put pressure on PSG as French club ask for wage cuts

សេចក្តីសម្រេចនេះបន្ទាប់ពី កីឡាករប្រេស៊ីលរូបនេះ បានប្តឹងទាមទារប្រាក់ ៤៣.៦ លានអឺរ៉ូពីក្រុម Barcelona ដោយអះអាងថាជាប្រាក់លើកទឹកចិត្ត។ ក្រោយមកចៅក្រមក៏បានសម្រេចឲ្យ Barcelona ឈ្នះក្តី ប៉ុន្តែ Neymar អាចប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចនេះបាន។

Related image

ក្រៅពីនេះ Neymar ក៏ធ្លាប់បានដាក់ពាក្យបណ្តឹងទៅកាន់អង្គភាព FIFA ផងដែរក្រោយ Barcelona មិនបើកប្រាក់ឈ្នួលឲ្យគាត់ មុនពេលផ្លាស់ទៅ PSG ក្នុងតម្លៃ ២២២ លានអឺរ៉ូកាលពីឆ្នាំ ២០១៧។ ប៉ុន្តែ FIFA មិនបានចាត់វិធានការអ្វីនោះទេ ដោយទុករឿងក្ដីនេះទៅតុលាការ។