Napoli នឹងអវត្តមានខ្សែប្រយុទ្ធឆ្នើមមួយរូប ពេលប៉ះ Liverpool នៅថ្ងៃពុធ

283

ខ្សែប្រយុទ្ធ Lorenzo Insigne របស់ក្រុម Napoli បានរងរបួសកែងដៃពេលប្រកួតជាមួយក្រុម AC Milan ហើយនឹងខកខានការប្រកួត Champions League នារាត្រីថ្ងៃពុធជាមួយ Liverpool។

Lorenzo Insigne

កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានជួបបញ្ហាអំឡុងពេលប្រកួត Serie A កាលពីថ្ងៃសៅរ៍ជាមួយ AC Milan ។ រូបគេត្រូវបានប្តូរជំនួសក្រោយលេងបាន ៦៥ នាទីនៃលទ្ធផលស្មើ ១-១ នៅទឹកដី AC Milan។

Insigne រកបាន ៤ គ្រាប់និង Assist ៥ គ្រាប់គ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះ ប៉ុន្តែមិនត្រូវបានបញ្ចូលទៅក្នុងបញ្ជីក្រុមទាំង ២០ នាក់របស់ Napoli សម្រាប់ការប្រកួតនៅទឹកដី Anfield នោះទេ។ ទោះយ៉ាងណា Fabian Ruiz និង Faouzi Ghoulam ទំនងអាចនឹងត្រូវជំនួស។

Image result for Lorenzo Insigne

គួររំលឹកថាក្រុមរបស់លោក Carlo Ancelotti បានយកឈ្នះលើក្រុម Liverpool ២-០ ក្នុងការប្រកួតបើកឆាក និងអាចរកបានកៅអីមួយនៅក្នុងវគ្គ ១៦ ក្រុមចុងក្រោយពានរង្វាន់ Champions League ប្រសិនបើបន្តជ័យជម្នះលើក្រុមកំពូលតារាង Premier League, Liverpool នៅថ្ងៃពុធនេះ។