Muangthong United ត្រៀមដាក់សំណើរ ៦៥ ម៉ឺនដុល្លារសម្រាប់ខ្សែបម្រើវៀតណាមមួយរូប

1800

យោងតាមប្រភពពីមន្ត្រីក្លឹប Muangthong United បាននិយាយថា​ក្លឹបត្រៀមចចារយកខ្សែបម្រើជម្រើសជាតិវៀតណាម Pham Duc Huy មកចូលរួមសម្រាប់រដូវកាលលីគកំពូលថៃ ២០២០ ខាងមុខ​។

កីឡាករ​របស់ក្លឹប Hanoi FC រូបនេះត្រូវបាន Muangthong United ចិញ្ចឹម​ចិត្តចង់បានដើម្បីយកមកជំនួសកីឡាករ Sarach Yooyen ដែលទំនងជានឹងផ្លាស់ទៅក្របខ័ណ្ឌលីគកំពូលជប៉ុន J.1 League។

ប្រភពខាងលើក៏បានបញ្ជាក់ដែរថាភាគីថៃ បានដាក់សំណើរតម្លៃផ្ទេរចំនួន ៦៥ ម៉ឺនដុល្លារសម្រាប់ខ្សែបម្រើវ័យ ២៥ រូបនេះ ។

ប្រភព: LiveSportAsia